ការប្រជុំមុនសន្និសីទ សម្រាប់សន្និសីទ ASEANAPOL លើកទី 35 ដែលត្រូវធ្វើឡើងនៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី។
15 June 2015
ការប្រជុំស្ថិតក្នុងដំណាក់កាលរៀបចំនេះ បានធ្វើឡើងនៅសណ្ឋាគារ Ambhara Hotel ទីក្រុងចាកាតា ក្នុងថ្ងៃទី១៤ ដល់ទី១៦ ខែមិថុនាឆ្នាំ២០១៥។ មានការចូលរួមពីតំណាងភាគីមកពីប្រទេសម្ចាស់ផ្ទះកិច្ចិត្ត (ប្រទេសឥណ្ឌូនេស៊ី) ប្រទេសដែលធ្លាប់ជាម្ចាស់ផ្ទះកិច្ចិត្តកាលពីមុន (ប្រទេសហ្វីលីបពីន) និងប្រទេសដែលនឹងជាម្ចាស់ផ្ទះកិច្ចិត្តនៅពេលបន្ទាប់ (ប្រទេសម៉ាឡេស៊ី) ព្រមទាំងពីការិយាល័យអនុប្រតិបត្តិការ ASEANAPOL ផងដែរ។ នៅក្នុងការប្រជុំនេះ បានពិភាក្សាអំពីគ្រប់បញ្ហាទាំងអស់ដែលធ្វើពាក់ព័ន្ធនឹងការរៀបចំកិច្ចប្រជុំដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៣ ដល់ទី៧ ខែសីហា ឆ្នាំ២០១៥ នៅសណ្ឋាគារ Borobudur Hotel ទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី។.អ្នកតំណាងទាំងអស់បានផ្តល់មតិយោបល់របស់ពួកគេ និងចែករំលែកនូវវិធីសាស្ត្រល្អបំផុត ព្រមទាំងបទពិសោធន៍ដែលបានរៀនក្នុងការរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់នេះ។.
English
Melayu
Indonesia
ภาษาไทย
Tiếng Việt
ភាសាខ្មែរ
ພາສາລາວ
မြန်မာ
Filipino
中文
Español
Русский