ការប្រជុំដោយមានផែនការអំពីអំពើឆបោកលើកាតបង់ប្រាក់ ដោយការចូលរួមរបស់អង្គការអ៊ឺរ៉ុបផល (EUROPOL) និងប្រទេសសិង្ហបុរី ថ្ងៃទី11-12 វិច្ឆិកា 2015
13 November 2015
calendar_today
13 November 2015
អង្គការ ASEANAPOL ត្រូវបានតំណាងដោយប្រធាននាយកដ្ឋានសេវាប៉ូលិសរបស់ខ្លួន គឺលោក ACP Mohamad Anil Shah។ លោកបានចូលរួមនិងធ្វើការបទបង្ហាញនៅក្នុងការប្រជុំប្រឹក្សាយុទ្ធសាស្ត្រអំពីបញ្ហាអំពើឆបោកលើកាតប្រាក់ (Payment Card Fraud) ដែលបានរៀបចំឡើងដោយសហការគ្នារវាងអង្គការ Europol និង INTERPOL នៅថ្ងៃទី 11-12 វិច្ឆិកា 2015 នៅឯអគារសហព័ន្ធអន្តរជាតិសម្រាប់ការច្នៃប្រឌិតរបស់អង្គការ INTERPOL (INTERPOL Global Complex for Innovation ឬ IGCI) ដែលមានទីតាំងនៅទីក្រុងសិង្ហបុរី។.
ចំណុចផ្តោតសំខាន់នៃការប្រជុំនេះ គឺដើម្បីពិភាក្សាអំពីការសហការរវាងបូលីស ដោយមានគោលបំណងក្នុងការកំណត់អត្តសញ្ញាណ និងចាប់ខ្លួនជនល្មើសពីទ្វីបអឺរ៉ុប ដែលជាប់ចោទពីបទទាញប្រាក់ខុសច្បាប់នៅទ្វីបអាស៊ី។ ការប្រជុំនេះបានផ្តល់វេទិកាសសម្រាប់តំណាងក្រុមបូលីសមកពីប្រទេសជាសមាជិកសហភាពអ៊ឺរ៉ុប (EU) ដែលទទួលការគាំទ្រពីអង្គការអ៊ឺរ៉ូផល (Europol) ក្នុងការបង្ហាញបញ្ហាទាំងឡាយ និងផ្លាស់ប្តូរព័ត៌មានជាមួយនឹងមន្រ្តីបូលីសអាស៊ី ដើម្បីធ្វើការសហការគ្នានិងប្រយុទ្ធប្រឆាំងនឹងបណ្តាបណ្តាញជនល្មើសដែលជាប់ពាក់ព័ន្ធនឹងបទល្មើសហិរញ្ញវត្ថុបែបនេះ។.

English
Melayu
Indonesia
ภาษาไทย
Tiếng Việt
ភាសាខ្មែរ
ພາສາລາວ
မြန်မာ
Filipino
中文
Español
Русский